ជ្រើសរើសភាសា: Khmer Khmer English English
កម្មវិធីបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសារណៈ ជូនដល់សិស្សមន្ត្រី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល និងមន្ត្រីជំនាញតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ ២០២៥

នៅថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លោក ណន វ៉ាន់ណេត អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង អមដោយមន្រ្តី ០១ រូប បានចូលរួមកម្មវិធីបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសារណៈ ជូនដល់សិស្សមន្ត្រី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល និងមន្ត្រីជំនាញតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត សរុបចំនួនប្រមាណ ៤៥០ អង្គ/នាក់ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយមន្ត្រីជំនាញ និងមន្ត្រីជំនាញជាន់ខ្ពស់ នៃ អ.គ.ហ.កម្មវិធីនេះ ត្រូវបានរៀបចំ ក្នុងគោលបំណងចែករំលែក និងបញ្ជ្រាបការយល់ដឹងបន្ថែម ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងបរិបទកម្ពុជា ជាពិសេសរបកគំហើញស្តីពីប្រសិទ្ធភាពនៃការផ្សារភ្ជាប់ថវិកានៅតាមសាលារៀន ទៅនឹងការផ្តង់សេវាសាធារណៈក្នុងវិស័យអប់រំ ជូនដល់សិស្សមន្ត្រី នៃសាលាភូមិន្ទរដ្ឋបាល ដែលនឹងត្រូវទៅបំពេញមុខងាររបស់ខ្លួនជាមន្ត្រីនៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោយបញ្ចប់ការសិក្សានាពេលខាងមុខ។

ព័ត៌មានទាក់ទង